កណ្ដាលៈ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៨ និង៣០នាទី នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយ ៧០ម៉ែត្រ ស្ថិតក្នុងភូមិ អន្លុងស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល មានករណីមនុស្សលង់ទឹកស្លាប់ ។
ជនរងគ្រោះឈ្មោះ អ៊ូច ម៉ុន ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខបរមិនពិត ប្រាកដ (ជាមនុស្សញៀនស្រា) មានទីលំនៅៗ ភូមិ -ឃុំកើតហេតុ ។
តាមការសួរបភ្លឺ ឈ្មោះ ម៉ុន ភី ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះតែងតែហូបស្រាស្រវឹងជាប្រចាំ មានពេលខ្លះដើរបាត់ពីផ្ទះ ពីរទៅបីថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ។ លុះនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៩ ជនរងគ្រោះផឹកស្រាស្រវឹង ហើយប្រាប់ថា ទៅភូមិទួលស្លែង រួចក៏ចេញទៅបាត់ ។ ដោយនៅវេលាម៉ោងប្រមាណ ៨ និង៣០នាទី ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៩ ស្រាប់តែមានអ្នកជិតខាងមកប្រាប់ថា ឃើញជនរងគ្រោះលង់ទឹកស្លាប់ នៅខាងកើតក្រោយផ្ទះ រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការពិនិត្យសាកសព ឃើញមានសភាពហើមពងទឹកតូចៗ រលាត់ស្បែក ដោយកន្លែង ក្រៅពីនេះ ពុំមានស្លាក
ស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅលំនៅដ្ឋាន ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់