កណ្ដាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២៦ ខែមេសា ឆ្នាំ២០២០ យប់ម្សិលមិញ វេលាចន្លោះម៉ោង ៧ និង០០នាទី ទៅម៉ោង ៨ និង០០នាទី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំឃ្លាំង ០១កន្លែង នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ និងប៉ះពាល់របើកដំបូល និងរលំផ្ទះសរុបចំនួន ០៦ខ្នង នៅស្រុកល្វាឯម។
ក្នុងនោះរួមមាន ៖ ឃុំព្រែកឬស្សី របើកតំបូល ០១ខ្នង ឃុំកោះកែវ របើកតំបូល ០២ខ្នង និងសាលាឃុំ ០១ខ្នង ឃុំល្វាសរ របើកតំបូល ០១ខ្នង និងរលំ ០១ខ្នង។
ហេតុការណ៍នេះ បណ្តាលឲ្យរបួសស្រ្តីម្នាក់បែកក្បាល គ្រិចចង្កេះ និងខូចខាតម៉ូតូចំនួន ០២គ្រឿង៕


មតិយោបល់