ព័ត៌មានជាតិ

មេឃកំពុងភ្លៀង ចិនប្រុសស្រី ៤នាក់ បើករថយន្ត BMW លឿនដូចហោះ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: ជនជាតិជនប្រុសស្រី៤នាក់ បើករថយន្តម៉ាក BMW ស្លាកលេខភ្នំពេញ 2AC-0319 យ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតអស់៣ផ្ទាំង និងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើតែម្ដង។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ត្រង់ចំណុចផ្លូវ បំបែកជាបួន លើផ្លូវផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ (ជិតវិទ្យាស្ថានវ៉ានដា) ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចម្ការមន ភ្នំពេញ នាវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-0319 បើកបរដោយចិនប្រុសស្រី ៤នាក់ ធ្វើដំណើរពីកើតមកលិច តាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងល្បឿនយ៉ាងលឿន អំទ្បុងពេលមេឃកំពុងភ្លៀងខ្លាំង ក៏ជ្រុលទៅបុកចំរបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យខ្ទាតរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ច្រងាងកណ្ដាលផ្លូវតែម្ដង ហើយបាក់របាំងថ្មបាក់ និងខូចខាតអស់ចំនួន៣ផ្ទាំ។ង

ដោយទ្បែកជនជាតិចិនប្រុសស្រីទាំងនោះ បានរងរបួសស្រាលប៉ុណ្ណោះ ព្រោះផ្ទុះពោងសុវត្ថិភាព ក្នុងរថយន្តទាំងអស់ រួចបាននាំគ្នាលូនចេញមកក្រៅ គេចខ្លួនបាត់ស្រមោលអស់ បន្សល់ទុកតែរថយន្តកណ្ដាលផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ បានចុះមក កន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕

មតិយោបល់