ប៉េកាំង ( 01/08/13 ) : អ្នកតំណាងលោករដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីថ្ងៃម្សិលមិញបានជំរុញឲ្យមានការខិតខំប្រឹងប្រែងពីសំណាក់ភាគីជប៉ុនលើដំណើរការបន្តចំណងមិត្តភាពទាំងពីរតាមរយៈសកម្មភាពប្រសើរជាងតែការនិយាយ។
អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមទៀតថាជប៉ុនជាអ្នកធ្វើឲ្យស្ថានភាពបច្ចុប្បន្នធ្លាក់ដុនដាបដល់ថ្នាក់នេះដូចនេះប្រទេសជប៉ុនគួរតែកែតម្រូវនូវកំហុសរបស់ខ្លួនហើយខិតខំប្រឹងប្រែងរកមធ្យោបាយដើម្បីធ្វើឲ្យប្រសើរឡើងវិញនៃមិត្តភាពទ្វេរភាគី។ទំនាក់ទំនងរបស់ប្រទេសទាំងពីរបានចាប់ផ្តើមរង្គោះរង្គើចាប់តាំងតែពីប្រទេសជប៉ុនបានដាក់កោះជម្លោះ Diaoyu ជាកោះរបស់ជាតិខ្លួនដោយមិនមានការយល់ព្រមពីណាម្នាក់ឡើយ។បញ្ហាដែលសំខាន់ចំបងនោះគឺថាជប៉ុនតែងតែប្រើប្រាស់ពាក្យថាចចារជារឿយៗតែមិនមានបំណងមូលដ្ឋានឡើយ។
ជប៉ុននិងចិនធ្លាប់មាននូវលិខិតដែលចុះហត្ថលេខាទ្វេរភាគីដល់ទៅ 4 ដែលប្រើប្រាស់សម្រាប់រក្សាស្ថេរភាពមិត្តភាពជាទ្វេរភាគីដោយក្នុងនោះមានក្នុងឆ្នាំសន្ធិសញ្ញា 1972 សន្ធិសញ្ញាមិត្តភាពនិងសន្តិភាពឆ្នាំ 1978 សេចក្តីប្រកាសឆ្នាំ 1998 និងសន្ធិសញ្ញារក្សាចំណងមិត្តភាពឆ្នាំ 2008 ផងដែរ។អ្នកនាំពាក្យរបស់ចិនរូបនេះបានបញ្ជាក់ថាប្រទេសទាំងពីរគួរនាំគ្នាត្រឡប់ទៅមើលអតីតកាលនិងប្រើប្រាស់វាជាកញ្ចក់ក្នុងការឆ្លុះមើលដើម្បីស្វែងរកដំណោះស្រាយមួយដ៏ល្អប្រសើរ៕
មតិយោបល់