ព័ត៌មានជាតិ

ក្នុងមួយថ្ងៃ មនុស្ស២នាក់ស្លាប់ ក្នុងករណីផ្សេងគ្នា នៅស្រុកបរកែវ

រតនគិរីៈ មនុស្សម្នាក់បានស្លាប់ដោយសារចងក សម្លាប់ខ្លួន និងម្នាក់ទៀតស្លាប់ក្នុងរណ្តៅជីកមាសនៅស្រុកបរកែវ។
លោក ជួប វណ្ណារក្ស អធិការស្រុកបរកែវបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៦នេះ មានករណីអ្នកជីកត្បូងម្នាក់មិនប្រយ័ត្នបាក់ដីសង្កត់ពីលើបណ្តាលឲ្យស្លាប់។

លោកបានបន្តថា ជនរងគ្រោះមានឈ្មោះ រមាម ភ្លយ ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិទំពូន មានទីលំនៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដោយគាត់ទៅជីកត្បូងក្នុងចំការកៅស៊ូ លោក វិនស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចនគរបាលស្រុកបរកែវ ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច។

ចំណែក ឯករណីផ្សេងមួយទៀតនៅវេលាម៉ោងប្រមាណ៦ ព្រឹកនៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៦នេះដែរ មានករណីចងកធ្វើអត្តឃាតខ្លួនឯង នៅក្នុងចំការកៅស៊ូ មានម្ចាស់ឈ្មោះថា ស្ថិតក្នុងភូមិកាម្មាំង ឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី។ភ្លាមៗនោះ ប្រជាពលរដ្ឋរាយការណ៍ទៅនគរបាលស្រុកបរកែវ រួចកម្លាំងបានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យ។

លោក ជួប វណ្ណារក្ស បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លឹម កុសល ភេទប្រុសអាយុ៤៥ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកាគ្លិ ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី។

លោកបានបញ្ជាក់ទៀតថាជនរងគ្រោះកន្លងមកនៅពេលផឹកស្រាស្រវឹងម្តងៗ តែងតែរត់ទៅរកកន្លែងចងក ប៉ុន្តែត្រូវអ្នកជិតខាងជួយសង្គ្រោះទាន់ពេល តែពេលនេះបានសម្រេចដូចបំណងហើយ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចមក សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-09-22_19-10-30photo_2016-09-22_19-10-32photo_2016-09-22_19-10-33photo_2016-09-22_19-10-38photo_2016-09-22_19-10-40

មតិយោបល់