កំពង់ធំៈ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង២០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចមុខក្លោងទ្វារសំពៅមាស សំពៅប្រាក់ ភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូបើកឆ្លងកាត់ផ្លូវ បណ្តាលឲ្យមនុស្សរបួសធ្ងន់។
រថយន្តម៉ាក កាមរី (ឆ្លាម) ពណ៌ទឹកមាស ស្លាកលេខ កំពង់ចាម 2A-3148 បើកបរផ្លូវត្រង់ពីត្បូងទៅជើងដោយឈ្មោះ ទូ សុខុន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោកស្នាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរបើកបររថយន្តតាក់ស៊ី នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។
ម៉ូតូម៉ាក SUZUKI ពណ៌ស ស្លាកលេខ ភ្នំពេញ 1GZ-1337 បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច ដោយឈ្មោះ ទី ជីវីវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ របួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ មិនពាក់មួកសុវត្ថិភាព មុខរបរកម្មករឡឥដ្ឋ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចុះវាស់វែងវត្ថុតាងយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកសន្ទុក។
មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន អ្នកបើកបររថយន្តមានល្បឿនលឿន៕
មតិយោបល់