នគរបាលរបស់ប្រទេសកាណាដាបានឲ្យដឹងថាមនុស្សចំនួនពីរនាក់បានបាត់បង់ជីវិតដោយការបាញ់ប្រហារនៅក្នុង ពិធីជប់លៀងមួយកន្លែងក្នុងទីក្រុងតូរ៉ុនតូ។ការបាញ់ប្រហារមនុស្សយ៉ាងសាហាវឃោឃៅក្នុងពិធីជប់លៀងនេះ ក៏បណ្តាលឲ្យមនុស្សចំនួន ១៩ នាក់ផ្សេងទៀតរងរបួស។ ចំណែក អ្នក បាត់ បង់ ជីវិត ទាំង ពីរ នាក់ មាន ក្មេងស្រីជំទង់ម្នាក់ និងបុរសវ័យចំណាស់ម្នាក់។
ប្រភពព័ត៌មានដដែលបានបន្តថានេះជាអំពើហិង្សាយ៉ាងអាក្រក់មិនធ្លាប់មាននៅក្នុងតំបន់នោះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនៅក្នុងប្រទេសនៅតំបន់អាមេរិកខាងជើងមួយនេះ។
បន្ទាប់ពីព្រឹត្តិការណ៍កើតឡើងកងនគរបាលបានត្រួតពិនិត្យទីកន្លែង កើតហេតុ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យភ្លាមៗ ខណៈអ្នកចូលរួមក្នុងពិធីជប់លៀងនេះមានចំនួនជាង ២០០ នាក់នោះ៕
មតិយោបល់