ព័ត៌មានជាតិ

ផឹកចំស្រាកាច វាយគូបដិបក្ខបែកក្បាលហូរឈាម អ្នកឈ្នះចូលគុក ឯងអ្នកចាញ់ដេកពេទ្យ

កណ្ដាលៈ វេលាម៉ោង១៧ និង២៥នាទី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើង ស្ថិតភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ស្រស់ ស្រ៊ន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។
ជនសង្ស័យឈ្មោះ ទូច សុផារី ហៅ មនោ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ។
អ្នកទាំង ២ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យអង្គុយផឹកស្រា ជាមួយបងប្អូននៅផ្ទះរបស់ខ្លួន លុះវេលាកើតហេតុជនរងគ្រោះ បានមកដល់ ភ្លាមនោះជនសង្ស័យ នឹកឃើញរឿងកន្លងដែលជនរងគ្រោះ ធ្លាប់និយាយដើមតិះដៀលដល់គ្រួសារខ្លួន ក៏កើតចិត្តគុំគួនជាខ្លាំង រួចក្រោកយកកែវស្រាវាយទៅលើ ជនរងគ្រោះត្រូវចំក្បាល និងថ្ងាស បណ្ដាលឲ្យបែកក្បាលហូរឈាមយ៉ាងខ្លាំង ត្រូវបានបងប្អូន និងអ្នកជិតខាងជួយដឹកទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅស្នងការនគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់