ព័ត៌មានជាតិ

តម្លៃ​ផ្ទះ​នៅ​ចិន​បាន​បន្ត​កើនឡើង​

តម្លៃ​លំនៅដ្ឋាន​ទាំងចាស់ និង​ថ្មី នៅក្នុង​ប្រទេស​ចិន​បាន​បន្ត​កើនឡើង នៅតាម​ទីក្រុង​នានា ក្នុង​អំឡុង​ខែ​កញ្ញា​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ចុះ​ផ្សាយ​ជា​ផ្លួវការ​កាលពី​ថ្ងៃ​អង្គា​រ​ម្សិលមិញ​។​

​យោងតាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ បានឲ្យដឹងថា ក្នុងចំណោម ទីក្រុង ៧០ មាន ៦៥​ទីក្រុង តម្លៃ​ផ្ទះ​ថ្មី​បាន​បន្ត​កើនឡើង ដោយ​កាលពី​ខែ​សីហា មាន​ទីក្រុង​ចំនួន ៦៦ ដែល​មាន​តម្លៃ​ថ្មី​កើនឡើង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​ផ្ទះ​នៅក្នុង​ប្រទេស​ចេះតែ​បន្ត​កើនឡើង​ជា​លំដាប់ បើទោះបីជា​ផ្ទះ​ថ្មី​ជាច្រើន​បាន​បង្កើតឡើង​ជា​បន្តបន្ទាប់​ក្ដី​៕

home-china

មតិយោបល់