ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ពាក់ពន្ធ័ករណីលួចរម៉កម៉ូតូកង់បីប្រជាពលរដ្ឋ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ ធ្វើការចាប់ឃាត់ខ្លួន ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់ បន្ទាប់ពីជនសង្ស័យទាំងនេះបានធ្វើសកម្មភាពលួចរម៉កម៉ូតូកង់បីប្រជាពលរដ្ឋបានសម្រេច ហើយព្យាយាមបណ្តើររត់គេចខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីយប់ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចជាប់របងសាលាទួលស្វាយព្រៃ តាមបណ្តោយផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងនគរបាលប៉ុស្តិ៍ទួលស្វាយព្រៃទី១ បានដឹកនាំកម្លាំងជិះល្បាតតាមមូលដ្ឋាន ក៏ស្រាប់តែមកប្រទះជាមួយបុរសពីរនាក់នៅតាមបណ្តោយផ្លូវលេខ២៩២ កំពុងអូសបណ្តើររម៉កម៉ូតូកង់បីដោយមានការសង្ស័យ ក៏សមត្ថកិច្ចកាក់សួរនាំភ្លាម។ ពេលនោះសមត្ថកិច្ចសួរបុរសនាក់នោះថា បណ្តើរកង់បីទៅណាស្មារនេះ ហើយក៏បុរសពីរនាក់នោះឆ្លើយថា ម៉ូតូរបស់គេអស់សាំងទើបបណ្តើរបែបនេះ ដោយសមត្ថកិច្ចមើលទៅកាន់តែសង្ស័យ ក៏យកទូរសព្ទ ថតរូបបុរសពីរនាក់នោះទុក និងបានឃើញលេខទូរស្ទព័ដែលបិតនៅតាមម៉ូតូកង់បីនោះ ទើបដឹងរឿងច្បាស់ថាបុរសពីរនាក់នេះជាចោរ ដែលបានធ្វើសកម្មភាពលួចម៉ូតូកង់បីរបស់គេ តែភ្លាមៗនោះជនសង្ស័យម្នាក់បានដឹងខ្លួនក៏រត់គេចទៅបាត់ស្រមោលតែម្តង នៅសល់តែជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បាននាំជនសង្ស័យនោះ មកសួរនាំនៅប៉ុស្តិ៍នគរបាល ទួលស្វាយព្រៃ១ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ និងបានហៅម្ចាស់រម៉កម៉ូតូកង់បីមកទទួលរបស់គេទៅវិញផងដែរ៕

ចោរកម្មចោរកម្មចោរកម្មចោរកម្មចោរកម្មចោរកម្ម

https://youtu.be/3xoH7AQTgkE

មតិយោបល់