ភ្នំពេញ៖ កម្មកររោងចក្រកាត់ដេរហុងយាន បានដេញវាយគ្នាដូចក្រុមបងធំនៅក្នុង រឿងភាគ វីដេអូរចិនហុងកុង បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងយប់ហើយលទ្ធផល ដែលទទួលបានក្រោយ ពេលកើតហេតុនោះ គឺបណ្ដាលឲ្យមានបុរសម្នាក់ រងរបួសបែករយះក្បាល ដេរចំនួន៣០ថ្នេរ និងម្នាក់ទៀតរងរបួសបែកក្បាល យ៉ាងដំណំដែរ ដោយឡែកក្រុមអ្នកឈ្នះ២ នាក់ទទួលបានខ្នោះដៃ ម្នាក់១គឺត្រូវបានកម្លាំងប៉ូលីស ប៉ុស្ដិ៍ចោមចៅធ្វើការចាប់ខ្លួនបាននិង បាននាំទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ និងកសាងសំណុំរឿង។ ហេតុការណ៌នោះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី៦ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចមុខ រោងចក្រ កាត់ដេរយីហោ ហុងយាន ដែលមានទីតាំងស្ថិតនៅក្នុងបូរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះម្នាក់ឈ្មោះ ឆន ទិត្យ ភេទប្រុសអាយុ ២៣ឆ្នាំ រងរបួសបែកក្បាលដេរ៣០ថ្នេរ មានស្រុកកំណើតនៅក្នុងភូមិព្រៃសណ្ដែក សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀត ឈ្មោះ សៀម សាន ភេទប្រុសអាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិអណ្ដូងប្រាំង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសបែក ក្បាលដែរ ។ចំណែកក្រុមជនដៃដល់ ត្រូវបានប៉ូលីសចាប់ខ្លលួបាន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទឹម ភេទប្រុសអាយុ២៤ឆ្នាំ ពួកគេទាំង២ នាក់ស្នាក់នៅផ្ទះជួល ក្នុងបូរីកើតហេតុខាងលើ ហើយទាំងចនរងគ្រោះនិងជនដៃដល់ មានមុខរបរជាកម្មកររោងចក្រកាត់ដេរ ហុងយាន នោះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យ បាននាំគ្នាអង្កុយផឹកស៊ី ពេលនោះ ជនរងគ្រោះបាន ទៅមើលមុខព្រោះសង្ស័យថាជាមនុស្សស្គាល់គ្នា ខណៈនោះក៍មានការទាក់ពាក្យសម្ដីគ្នាបន្តិច បន្តួច ក៍ត្រូវបានក្រុម ជនដៃដល់ទាញដំបងដែកបំពង់ទីប ដេញវាយសំពងជនរងគ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង។បន្ទាប់មកប៉ូលីសបានចុះទៅអន្តរាគមន៍ ត្រូវបានជនដៃដល់ដេញ វាយទាំងប៉ូលីសថែមទៀត ប៉ុន្តែត្រូវប៉ូលីសឃាត់ខ្លួនបាន នាំទៅសាកសួរទើបពួកនោះស្លូត ដូចជាកូនចៀមឃើញតោ ពេលនេះប៉ូលីសកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមផ្លូវ ច្បាប់៕
https://i1272.photobucket.com/albums/y389/domneng/3D/Worke1_zps8cf979e3.png
https://i1272.photobucket.com/albums/y389/domneng/3D/Worke2_zpsbecac6a7.png
មតិយោបល់