ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ស្លាប់ និងក្មេង២នាក់ទៀតរងរបួសធ្ងន់ ករណីរថយន្តបុកម៉ូតូ

កំពង់ឆ្នាំង: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង២០នាទី លើផ្លូវកៅស៊ូលេខ៥៣ ចំណុចលូរទឹកតារ៉ន ស្ថិតក្នុងភូមិត្រោកលិច ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ។

រថយន្តបង្កម៉ាក HIGH LANDER ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2B-0608 បើកបរក្នុងទិសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះបើកបរដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-7109 ក្នុងដំណើរច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសមនុស្ស ៣នាក់ ធ្ងន់ ស្រី ២នាក់ ក្រោយមកបានស្លាប់ម្នាក់នៅមន្ទីរពេទ្យ ។
១-ឈ្មោះ សៅ រុន ភេទប្រុស អាយុ ២៧ឆ្នាំ (ស្លាប់អ្នកបើកបរម៉ូតូ)
២-ឈ្មោះ រ៉ ស្រីរ៉ាន ភេទស្រី អាយុ ១២ឆ្នាំ (របួសធ្ងន់ អ្នករួមដំណើរ)
៣-ឈ្មោះ ហាន ស្រីវីន ភេទស្រី អាយុ ០៩ឆ្នាំ (របួសធ្ងន់អ្នករួមដំណើរ) អ្នកទាំងបីនាក់រស់នៅភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុសមត្ថកិច្ចបាន ចុះវាស់វែងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿន និងអ្នកបង្ករស់នៅក្រៅខេត្ត៕

មតិយោបល់