ព័ត៌មានជាតិ

Update៖ ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តហើយ! ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿង កាលពីយប់មិញ

កណ្តាល: ករណីអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿង កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ម្ចាស់រថយន្ត ឈ្មោះ ឆន វណ្ណថន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មូលហេតុ៖ ដោយសារឆ្លងចរន្តភ្លើង។

សម្ភារ:ខូចខាតរួមមាន ឆេះរថយន្តម៉ាកកាមរីបាឡែនពណ៌ស ស្លាកលេខភ្នំពេញ 2T-3332 បណ្ដាលឲ្យខូចខាតរថយន្តទាំងស្រុង និង មិនបណ្ដាលឲ្យរងរបួស ដល់មនុស្សឡើយ៕

មតិយោបល់