ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នផងអ្នកចាក់ធុងបាស! ក្មេងស្ទាវ១ក្រុមព្រួតវ៉ៃអ្នកចាក់ធុងបាស ករណីចាក់បទមិនពិរោះ

បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥០នាទី ផ្អើលប្រជាពលរដ្ឋករណីវាយគ្នានៅកន្លែងរាំធុងបាសក្នុងវត្តទន្លាប់ រវាងក្មេងពីរក្រុម ខាងឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងក្មេងភូមិទន្លាប់ ឃុំប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ ក្រុមក្មេងខាងឃុំសំបួរ បានវាយឈ្មោះ ចែត ចំរើន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំប្រាសាទ ស្រុក ព្រះនេត្រព្រះ ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យរបួសលើភ្នែកឆ្វេង ខណៈដែលជនរងគ្រោះកំពុងតែអង្គុយចាក់បាសឲ្យរាំលេងកម្សាន្ត។
ករណីនេះ ត្រូវបានកម្លាំងបញ្ជាការពារឃុំប្រាសាទ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រាសាទ បង្ក្រាបបានភ្លាមៗក្នុងពេលបង្កបញ្ហានៅក្នុងកម្មវិធីរាំធុងបាសក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ចាប់បានក្រុមបង្កហេតុបានចំនួន ៣នាក់ និង៣ នាក់ជាបក្ខពួកបានរត់រួច ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានដកហូតម៉ូតូ០ ១ គ្រឿងផងដែរ ជារបស់ក្រុមបង្ក។

ក្រុមបង្កដែលឃាត់ខ្លួនបាន៖
១/ឈ្មោះ យ៉ាំ ហាវ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិអំពិលឃុំ សំបួរ
២/ឈ្មោះ គិវ កុយ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់
៣/ឈ្មោះ ឆៃ ឈិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់។

សូមបញ្ជាក់៖ បញ្ហាខាងលើ ប្រជាពលរដ្ឋសូមណូមពរដល់អាជ្ញាធរអធិការនគរបាលស្រុកព្រះនេត្រព្រះ ឲ្យប្រើវិធានការក្ដៅបំផុតចំពោះក្មេងទំនើង ដែលបង្កបញ្ហានានានៅក្នុងទីវត្តអារាមក្នុងឱកាស នៃបុណ្យភ្ជុំបិណ្ឌ ៕

មតិយោបល់