ផ្ទះ ព័ត៌មានជាតិ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង

0

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១៦និង៣៥នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូជាមួយម៉ូតូ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៨និង៧៩ លើកំណាត់ផ្លូវជាតិលេខ ៤ ស្ថិតភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ មួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-4365 បើកពីលិចទៅកើត ជិះគ្នា២នាក់ មកដល់ចំណុចកើតហេតុបត់ឆ្លងផ្លូវ ស្រាប់តែមានម៉ូតូ មួយគ្រឿងទៀតម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-2106 បើកបញ្ច្រាសទិសគ្នាក៏ បុក បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរទាំងសងខាង។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ច នាំយកទៅស្នងការនគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ ចំណែកជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.