ព័ត៌មានជាតិ

ឪពុកម្ដាយកុំចេះតែបណ្ដោយ! ក្មេងស្រីម្នាក់លង់ទឹកស្លាប់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់ ចំណុចឆ្នេរចុងស្ងាវ ស្ថិតក្នុងក្រុម២ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ មាស ថារី ភេទស្រី អាយុ ៨ឆ្នាំ ឪពុកឈ្មោះ ម៉ាន់ សារួន អាយុ ៣៩ឆ្នាំ ម្ដាយឈ្មោះ ខឹម ស្រីឈាន អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិស្ទឹង
ឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន រួចប្រគល់សពជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់