ព័ត៌មានជាតិ

រថយន្តកាមរី កំពុងបើកតាមផ្លូវ ត្រូវម៉ូតូជិះបុក បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៤នាក់

បាត់ដំបង: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ និងរថយន្ដ លើផ្លូវជាតិលេខ៥ ស្ថិតភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

អ្នកបើកបរម៉ូតូឈ្មោះ ឈឹម កុសល ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ អ្នកបើកបរថយន្ត មិនស្គាល់អតសញ្ញាណ រត់គេចខ្លួន។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿងម៉ាក ឃ្លីក C125 ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AF-4948 មកដល់ចំណុចកើតហេតុ បានបុកនឹងរថយន្ដ ១គ្រឿងម៉ាក កាមរី ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ 2k7154 ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់៣នាក់។

បច្ចុប្បន្ន វត្ថុតាងត្រូបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាល រង់ចាំការដោះស្រាយតាមច្បាប់៕

មតិយោបល់