ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន នៅដើមត្របែកខាងក្រោយផ្ទះ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦ និង១០នាទី មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន នៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សាកសពឈ្មោះ ឡាច ហ៊ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែ នៅភូមិ-ឃុំកើតហេតុ ។

ករណីនេះប្រពន្ធជនរងគ្រោះនិយាយរៀបរាប់ថា នៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ជនរងគ្រោះតែងចុះមកដាក់ស្មៅឲ្យគោស៊ីជាប្រចាំ ហើយនៅយប់កើតហេតុ គាត់បានចុះដីដូចសព្វដង​ ស្រាប់តែម្តងនេះបាត់រហូតដល់ភ្លឺ ហើយត្រូវគេប្រទះឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួននៅមែកត្របែកខាងក្រោយផ្ទះ ដែលមានចម្ងាយប្រមាណ១៥ម៉ែត្រ ស្លាប់តាំងពីពេលណានោះទេ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះធ្វើកោសល្យវិច័យ ពុំមានស្លាកស្នាមអ្វី ដែលសង្ស័យជាករណីឃាតកម្មនោះឡើយ សន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន បានធ្វើកំណត់ ហេតុប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់