ព័ត៌មានជាតិ

បុគ្គលិកធនាគារប្រាសាក់ សាខាស្រុកស្រីស្នំម្នាក់ ស្រវឹងស្រាជិះម៉ូតូដួលធ្លាក់ទឹកស្លាប់

សៀមរាប: កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍(បើកបរដួលខ្លួនឯង ធ្លាក់ចូលទឹកស្លាប់) ។

ជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឫស្សីសាញ់ ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរ បុគ្គលិកធនាគារប្រាសាក់ សាខាស្រុកស្រីស្នំ បានបើកបរម៉ូតូម៉ាក Honda Dream C125 ពណខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-9853 បើកបរទិសដៅពីកើតទៅលិចស្រវឹងស្រា ហើយបានដួលធ្លាក់ទឹកត្រង់ចំណុចខាងកើតវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួនស្រុកស្រីស្នំ ចម្ងាយ ១០០ម៉ែត្រ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅវាស់វែង និងធ្វើកំណត់ហេតុ ហើយសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់