ព័ត៌មានជាតិ

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ជួយមើលផ្សារតាកែវផង លិចអស់ហើយ..

តាកែវៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ មានករណីភ្លៀងមួយមេធំ សង្ស័យមានបញ្ហា ប្រព័ន្ធលូតូចពេក ហើយពលរដ្ឋខ្លះ ទុកដាក់សំរាមមិនបានត្រឹមត្រូវ ទើបជាហេតុនាំឲ្យមានការជន់លិចផ្សារតាកែវបែបនេះ។

សូមបញ្ជាក់ករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរទៅដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោក មេត្តារៀបចំសណ្ដាប់ធ្នាប់ ក្នុងផ្សារផង ជាពិសេសមើលប្រព័ន្ធបង្ហូរទឹក ជួយធ្វើឲ្យបានធំកុំឲ្យស្ទះលិច ព្រោះទឹកហូរមិនទាន់ទៀត ឬមួយទាល់តែភ្លៀងលិចហើយ ទើបមន្រ្តីយកអ៊ិចស្កាវទ័រមកកាយ ដើម្បីធ្វើឲ្យតែល្អមើលប៉ុណ្ណោះ។

ដោយទ្បែកអាជ្ញាធរមូលដ្ឋានវិញ មិនដែលខ្វល់ខ្វាយរៀបចំសណ្ដាប់ធ្នាប់ ចំណតរថយន្ត និងម៉ូតូឲ្យបានរៀបរយទាល់តែសោះ ពេលខ្លះរកផ្លូវដើរសឹងតែមិនបាន នៅជុំវិញផ្សារតាកែវតែម្ដង៕

មតិយោបល់