ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ និងភ្លៀងមួយមេធំ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងបាក់រលំ

ព្រៃវែង: ភ្លៀងមួយមេធំ ព្រមទាំងខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៩និង៣៥នាទី បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១៦ខ្នង ក្នុងឃុំ៣ នៅស្រុកពាមជរ ដួលរាបដល់ដី ។

ឃុំឫស្សីស្រុក ដួលផ្ទះ ២ខ្នងរួមមាន៖
១/ ម្ចាស់ផ្ទះឈ្មោះ រ៉ាត់ សារ៉េន ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ផ្ទះទំហំ ៤មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបក្ដារកាស់ខ្យា ។
២/ ម្ចាស់ផ្ទះឈ្មោះ ប៊ុន មាឃ ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ផ្ទះទំហំ ៤មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រនាបឫស្សី។

ឃុំក្រាំងតាយ៉ងដួលផ្ទះ ៧ខ្នងរួមមាន៖
១/ ម្ចាស់ផ្ទះឈ្មោះ នាង សាត ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិព្រីង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៦មx៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្ដាលឲ្យដួលសង្កត់លើឈ្មោះ ងួន ជុន ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ត្រូវជាបងមកលេងផ្ទះប្អូន (ស្លាប់) ។
២/ ម្ចាស់ផ្ទះឈ្មោះ អ៊ាន គុណនី ភេទប្រុស អាយុ ៥៨ឆ្នាំ នៅភូមិព្រីង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៧មx៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ។
៣/ ម្ចាស់ផ្ទះឈ្មោះ អ៊ាន ទីរ៉ាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិព្រីង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៧មx៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៤/ ម្ចាស់ផ្ទះឈ្មោះ អ៊ួន សាម៉េត ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិព្រីង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៤មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៥/ ម្ចាស់ផ្ទះឈ្មោះ រស់ រ៉ន ភេទប្រុស អាយុ ៦៦ឆ្នាំ នៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៥មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៦ម្ចាស់ផ្ទះឈ្មោះ រ៉ន រាយ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៥មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៧/ ម្ចាស់ផ្ទះឈ្មោះ សារ៉ាន់ សារ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិរកាដុះ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ផ្ទះទំហំ ៥ម x ៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

ឃុំស្វាយភ្លោះ ដួលផ្ទះ ៧ខ្នងក្នុងនោះមាន៖
១/ ម្ចាស់ផ្ទះឈ្មោះ រៀល អុល ភេទប្រុស អាយុ ៦១ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៤x៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
២/ ម្ចាស់ផ្ទះឈ្មោះ ចេង ភឿន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៤មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៣/ ម្ចាស់ផ្ទះឈ្មោះ យ៉ាន ភឹម ភេទស្រី អាយុ ៧៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៤មx៥ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៤/ ម្ចាស់ផ្ទះឈ្មោះ ជឹម ម៉ន ភេទស្រី អាយុ ៧៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៥មx៦ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៥/ ម្ចាស់ផ្ទះឈ្មោះ យ៉ាន ម៉ន ភេទស្រី អាយុ ៨៣ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៦មx៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៦/ ម្ចាស់ផ្ទះឈ្មោះ ញឹម អ៊ុ ភេទស្រី អាយុ ៧៣ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៤មx៥ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។
៧/ ម្ចាស់ផ្ទះឈ្មោះ ហេង ចាន់ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ផ្ទះទំហំ ៦មx៧ម ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី៕

មតិយោបល់