ព័ត៌មានជាតិ

ស្លុតចិត្តណាស់! បាត់ពីផ្ទះ២ថ្ងៃសោះ ដល់តែរកឃើញ ស្លាប់ទាំងសពអណ្ដែតទឹក

ព្រៃវែង: នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៤០នាទី មានប្រជាពលរដ្ឋប្រទះឃើញសពអណ្តែត នៅចំណុចប្រឡាយទឹក ស្ថិតភូមិក្រូច ឃុំក្តឿងរាយ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ នាត ហុន ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិពានាកណ្តាល ឃុំក្តឿងរាយ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង មុខរបរ កម្មករឡឥដ្ឋ។

យោងតាមប្រភពពីគ្រួសារជនរងគ្រោះ បានបញ្ជាក់ថា៖ ជនរងគ្រោះមានជំងឺសរសៃប្រសាទ និងញៀនស្រាជាប្រចាំ ហើយបានរត់ចេញពីផ្ទះ បាត់តាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១២យប់ ក្រុមគ្រួសារដើររកមិនឃើញ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងបញ្ជូនសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់