បន្ទាយមានជ័យៈ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩ គ្រោះធម្មជាតិទឹកជំនន់ បានបង្កឱ្យមានទឹកហូរកាត់លើកំណាត់ផ្លូវខេត្តរងការខូចខាត នៅផ្លូវលេខ ២៦៨A ពី ផ្លូវជាតិលេខ ៦ ទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដែលទឹកជំនន់ធ្លាក់ មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និង ក្រុងប៉ោយប៉ែត ជន់លិចប្រវែង សរុប ១៣៥0 m ដែលស្ថិតក្នុងទីតាំងមានដូចជា ៖
១.ចន្លោះ គ.ម.(PK) ៨+៥00 ដល់ គ.ម.(PK) ៩+000 ប្រវែង ១00m ជំម្រៅ 0.១0m ទៅ ១.00m (ហូរកាត់ផ្លូវ)
២.ចន្លោះ គ.ម.(PK) ១៤+៨00 ដល់ គ.ម.(PK) ១៤+៨៥0 ប្រវែង ៥0m ជំម្រៅ 0.0៥m ទៅ 0.១0m (ហូរកាត់ផ្លូវ)
៣.ចន្លោះ គ.ម.(PK) ១៥+000 ដល់ គ.ម.(PK) ១៥+៥00 ប្រវែង ៥00m ជំម្រៅ 0.១0m ទៅ ១.00m (ហូរកាត់ផ្លូវ)
៤. ចន្លោះ គ.ម.(PK) ១៦+៨00 ដល់ គ.ម.(PK) ១៧+១00 ប្រវែង ៣00m ជំម្រៅ 0.១0m ទៅ 0.២0m (ហូរកាត់ផ្លូវ)៕
មតិយោបល់