ព័ត៌មានជាតិ

ជនជាតិចិន ២នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង បុកនារីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ចប់រឿងសងសំណង ៣០០ដុល្លារ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៣និង ២០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៥២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយជនជាតិចិន ២នាក់ បើកបុកម៉ូតូស្កុបពី ដែលជិះដោយនារីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់ហើយ បានឲ្យភាគីទាំងពីរ សម្របសម្រួលគ្នា ដោយភាគីខាងរថយន្ តបានចេញសំណងចំនួន ៣០០ដុល្លារ ឲ្យភាគីម៉ូតូយកទៅព្យាបាលរបួស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕

មតិយោបល់