ព័ត៌មានជាតិ

អាសូរណាស់! កូនតូចៗកំព្រា ករណីម្ដាយឪពុកត្រូវរថយន្ត បើកបុកម៉ូតូស្លាប់ភ្លាមៗ នៅស្រុកបាភ្នំ

ព្រៃវែង: កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ២និង១០នាទីរសៀល ស្ថិតត្រង់ចំណុចភូមិអណ្ដូង ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5219 អ្នកបើកបររត់គេចខ្លួន។
ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កណ្តាល 1R-7716 អ្នកបើកបរឈ្មោះ កាក់ គា ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ អ្នករួមដំណើរឈ្មោះ អ៊ាន សម្ផស្ស ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធ អ្នកទាំង ២ស្លាប់នៅកន្លែងហេតុ។

ក្រោយពីកើតហេតុសពត្រូវបានប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើករថយន្តបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវរក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់