កណ្ដាលៈ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០៨នាទី មានករណីហិង្សាដោយចេតនា ចំណុចលើផ្លូវលំមុខផ្ទះជនរងគ្រោះភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ មាន សុខុម ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ ឃុត សុភក្ត័ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ-ឃុំកើតហេតុ ។
វត្ថុតាងចាប់យក៖ គ្មាន។
សភាពរឿងហេតុ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០ព្រឹក ឈ្មោះ មាន វាសនា ហៅលឹប ដែលត្រូវជាកូនជនរងគ្រោះ បានបាញ់ទឹកជ្រូក និងបាចចំណីមាន់នៅខាងក្រោយផ្ទះក្បែរមាត់ទន្លេក្រោយមកឈ្មោះ មាន វាសនា បានដើរទៅនោមក្បែររបងព្រំដី ជនសង្ស័យ ក៏បានស្រែកឲ្យឈ្មោះ មាន វាសនា ថា ហ្អែងឈ្លើយម្ល៉េះនោមដាក់របងអញហើយឲ្យឈ្មោះ មាន វាសនា មកមុខផ្ទះបើកទ្វាររបងដើម្បីវាយគ្នាពេលនោះជនសង្ស័យ និងក្រុមគ្រួសារបានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយក្រុមគ្រួសារឈ្មោះ មាន វាសនា នៅលើផ្លូវមុខផ្ទះឈ្មោះ មាន សុខុម បន្ទាប់មកឈ្មោះ មាន វាសនា បានបើកទ្វាររបងហើយដើរចេញទៅផ្លូវបានមួយជំហានក៏ត្រូវជនសង្ស័យ ស្ទុះមកវាយចំនួន ០៣ ដៃហើយជនរងគ្រោះដែលត្រូវជាឪពុក បានចេញទៅជួយឃាត់ក៏ត្រូវជនសង្ស័យដកពូថៅពីចង្កេះកាប់ បណ្ដាលឲ្យរងរបួសហើយរត់គេចខ្លួនបាត់តែម្ដង ។
ករណីនោះកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងគ្រំកំពុងស្រាវជ្រាវកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី៕
មតិយោបល់