ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្ត្រីម្នាក់ស្លាប់ ពេលកំពុងបោកខោអាវ

សៀមរាប: នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក មានករណីឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្ត្រីម្នាក់ស្លាប់ ខណ:កំពុងបោកខោអាវ ស្ថិតក្រុមទី២ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ស្រុកសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ម៉ុក សូភី ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

មូលហេតុ៖ ម៉ាស៊ីនបោកខោអាវ ឆ្លងចរន្តអគ្គិសនី។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់