ព័ត៌មានជាតិ

ជនជាតិវៀតណាម២នាក់ ត្រូវជនសង្ស័យស្ទាក់កាប់របួសធ្ងន់

កណ្ដាលៈ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៨និង៣០នាទី មានករណីហិង្សានៅចំណុចខាងត្បូងស្ពានលេខ៩(ស្ពានតាហ៊ីង) ក្នុងភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។

ជនរងគ្រោះ០២នាក់៖
១.ឈ្មោះ យ៉ យ៉ាំងតាវ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរធ្វើស្វាយ មានទីលំនៅភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។
២.ឈ្មោះផាង ជីវឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងឡាន មានទីលំនៅភូមិព្រែកដាច់
ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។
ជនសង្ស័យ០២នាក់៖
១.ឈ្មោះ អ៊ួន សុខុម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
២.ឈ្មោះ វី វណ្ណៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ ។
– អ្នកទាំងពីរមានទីភូមិ.ឃុំ កើតុហេតុខាងលើ។

សភាពរឿងហេតុ៖ នៅមុនថ្ងៃកើតហេតុចំនួនពីរថ្ងៃឈ្មោះ យ៉ យ៉ាំងតាវ បានខ្ចីម៉ូតូគេជិះដោយម៉ូតូនោះមានសំឡេងឮខ្លាំង រួចបើកចេញ ចូលក្នុងភូមិលឿនៗ ជនសង្ស័យដែលមានឈ្មោះខាងលើ ក៏បានប្រាប់ឈ្មោះ តាវ ថា ហ្អែង! បើកម៉ូតូលឿនៗចឹងអញនឹងបិទផ្លូវហើយ ឈ្មោះ តាវ ឆ្លើយថា ហ្អែង!បិទ បិទទៅ លុះដល់ថ្ងៃកើតហេតុឈ្មោះតាវ និងឈ្មោះជីវឹងបានជូនឈ្មោះឌីម ពីព្រែកដាច់ទៅផ្ទះនៅខាងត្បូងស្ពានព្រែកតាហ៊ីងពេលត្រឡប់មកវិញ ក៏ត្រូវជនសង្ស័យឈ្មោះខុមនិងឈ្មោះវណ្ណៈ ស្ទាក់កាប់និងវាយបណ្ដាលឲ្យរងរបួស ។
ជនសង្ស័យទាំង២ បានរត់គេចខ្លួនបាត់អស់ ចំណែកឯជនរងគ្រោះឈ្មោះតាវ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ឯជនរងគ្រោះឈ្មោះជីវឹងសម្រាកព្យាបាលនៅផ្ទះ ។

ករណីនេះផ្នែកជំនាញនគរបាលយុត្តិធម៌កំពុងស្រាវជ្រាវ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់