ព័ត៌មានជាតិ

សាហាវ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីឈ្លោះជាមួយម្តាយដុតផ្ទះគាត់ចោល

ពោធិ៍សាត់ៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១០និង០៥នាទី នៅចំណុចប្រឡាយស្ថិតនៅភូមិចំការចេកខាងជេីង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បុរសម្នាក់ឈ្លោះជាមួយម្តាយខ្លួនហើយបានដុតផ្ទះម្តាយចោលត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាប់ឃាត់ពីបទហឹង្សាក្នុងគ្រួសារដោយចេតនាបណ្តាលឲ្យឆេះផ្ទះទាំងស្រុងដែលធ្វេីអំពីឈេីប្រក់ស័ង្កសីជញ្ជាំងស័ង្កសីក្រាលក្តាមានទំហំ៧ម៉ែត្រ×៥ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃបានឲ្យដឹងថាជនបង្កមានឈ្មោះរ៉េតប៊ុនរឿនភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិសង្កាត់កេីតហេតុខាងលេីបានឈ្លោះជាមួយម្តាយឈ្មោះយ៉ុងទូចភេទស្រីអាយុ៥៩ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិសង្កាត់កេីតហេតុខាងលេីហេីយបានដុតផ្ទះម្តាយ។
ប្រភពដដែលបានបន្តថាក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គីភ័យនេះមានកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃនិងប្រជាការពារដឹកនាំដោយលោកវរសេនីយឯកយឹមស៊ាងហៃអធិការនគរបាលក្រុងពោធិ៍សាត់បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយលោកឧត្តមសេនីយត្រីព្រុំសារុនស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គីភ័យដោយប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០២ឡានទើបគ្រប់គ្រងស្ថានការណ៍បាន។
ប្រភពក៏បានឲ្យដឹងដែរថាសមត្ថកិច្ចនគរបាលបានចាប់ឃាត់ខ្លួនជនបង្កខាងលើយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់