អ៊ីរ៉ាក់ៈ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុលម៉ាឌី បាននិយាយថា លោកជឿជាក់ថា អារ៉ាប់ប៊ីសាអូឌីត កំពុងរកវិធីសាស្រ្ត លុបបំបាត់ភាពតានតឹង ជាមួយប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងក្នុងតំបន់របស់ខ្លួន ដោយបន្ថែមថា វាជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា ដើម្បីទប់ស្កាត់សង្គ្រាម នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
លោក អាប់ឌុលម៉ាឌី បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នោះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយសារព័ត៌មាន Aljazeera ដែលដកស្រង់ចេញពីការផ្សាយ កាលពីថ្ងៃច័ន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានធ្វើទស្សនកិច្ចនៅរាជាណាចក្រនៃក្រុងរីយ៉ាដ ដោយលោកបានជួបពិភាក្សា ជាមួយស្ដេចអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Salman។
ក្នុងនោះលោកបាននិយាយថា «គ្មាននរណាម្នាក់ ចាំបាច់ចង់តែប្រើប្រាស់អាវុធ ដើម្បីដោះស្រាយបញ្ហា ជាមួយសត្រូវរបស់ពួកគេនោះទេ។ ភាពវឹកវរ ក៏ដូចជាការបំផ្លាញ នឹងធ្វើឲ្យប៉ះពាល់ដល់ក្នុងតំបន់ទាំងមូល»។
ដោយលោកលើកឧទាហរណ៍ សង្កត់ធ្ងន់ទៅលើសារសំខាន់ នៃការដោះស្រាយជម្លោះ ដ៏រ៉ាំរ៉ៃនៅយេម៉ែន បានដោយជោគជ័យ គឺផ្តើមចេញពីការសម្រេច បាននូវសន្តិភាព ក្នុងតំបន់ផងដែរ៕
មតិយោបល់