ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ករណីឆក់ នៅខណ្ឌសែនសុខ

ភ្នំពេញ: កាលពីវេលាម៉ោង ១៥ និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ករណីឆក់កាបូបលុយ ពេលជនរងគ្រោះ ជិះម៉ូតូកង់បី ធ្វើដំណើរតាមផ្លូវ ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ទិត្យ សុខជា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន) និង០២នាក់ទៀត ឈ្មោះ វៃ និងឈ្មោះ ធារ៉ា (គេចខ្លួន)។

ជនរងគ្រោះឈ្មោះ ហ៊ូ សុផេង ភេទស្រីអាយុ២០ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័ន ។
សម្ភារ:បាត់បង់ ៖ កាបូបដៃ ០១ , លុយដុល្លា២០០ដុល្លា , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១ ។ សម្ភារ:បន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាក និច ពណ៌សលាយលឿង ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកហ៊ូវ៉ៃ (របស់ជនសង្ស័យ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់