ព័ត៌មានជាតិ

ថ្ងៃនេះ អាជ្ញាធរអគ្គិសនី ផ្ទេរភ្លើងពីអគ្គិសនីវៀតណាម មកអគ្គិសនីកំពង់ចាម

ភ្នំពេញៈ អគ្គិសនីកំពង់ចាម បានជូនដំណឹងពីការផ្ទេរចរន្តបណ្ដោះអាសន្នពីអគ្គិសនីវៀតណាម មកប្រើអគ្គិសនីកំពង់ចាម ដើម្បីឲ្យអគ្គិសនីវៀតណាម ធ្វើការជួសជុលកែលម្អប្រព័ន្ធខ្សែបណ្ដាញអគ្គិសនីនៅប្រទេសវៀតណាម។

តាមសេចក្ដីជូនដំណឹង បន្តឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាពញាក្រែក សូមធ្វើការផ្ទេរចរន្តអគ្គិសនី ដែលកំពុងប្រើប្រភពប្រទេសវៀតណាម មកប្រើពីប្រភពអគ្គិសនីកំពង់ចាម វិញចំនួន១ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៦៖០០នាទីល្ងាច។

បញ្ជាក់ អគ្គិសនីកំពង់ចាម សាខាពញាក្រែក នឹងផ្ទេរចរន្តអគ្គិសនីពីប្រទេសវៀតណាម ជូនប្រើប្រាស់វិញ ទៅតាមការជាក់ស្ដែងនៅពេលការងារបញ្ចប់ វៀតណាមភ្ជាប់ភ្លើងឲ្យភ្លាម៕

មតិយោបល់