កណ្ដាលៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៦និង០០នាទីព្រឹក មានករណីបុរសម្នាក់ដេកស្លាប់ជាប់របងមុខ
មន្ទីរសុខាភិបាលខេត្តកណ្តាល ផ្លូវ១១៧ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ ជនអនាថា កម្ពស់១.៦២ម៉ែត្រ សក់ស្លូត សម្បុរ ស្រអែម អត់មានពាក់ខោអាវ មានស្លៀកលីអូ ម៉ាក EYHS ។
វត្ថុតាងដកហូត៖ គ្មាន។
សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរបានឲ្យដឹងថា វេលាម៉ោង ៥និង១០នាទី ឈ្មោះ ណាល់បានរៀបចំតុ ដើម្បីលក់បាយពេលព្រឹក បានឃើញមនុស្សម្នាក់ដើរទៅតាមមាត់ទន្លេ ស្រែកឡូឡាពេញនិង ដើរដួល ដោយអត់មានពាក់ ខោអាវ មានតែ
លីអូ បន្ទាប់មកក៏ដើរបាត់ទៅ លុះវេលាម៉ោង ៦ព្រឹក បានឃើញជនរងគ្រោះមិនស្គាល់អត្តញ្ញាណ ដេកស្លាប់ មុខរបងមន្ទីរសុខាភិបាលខេត្ត
កណ្តាល ដោយមិនដឹងមូលហេតុ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរពិនិត្យឃើញថា សាកសពមានស្នាម រលាត់ខ្នងដៃ និងក្បាលជង្គង់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
បញ្ជាក់៖ ជនរងគ្រោះជាជនអនាថា ។
ការសន្និដ្ឋាន៖ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយ (ខ្យល់គរ) សពបានប្រគល់ជូនអាជ្ញាធរភូមិ យកតម្កល់
ទុកនៅវត្តព្រែកសំរោង៕
មតិយោបល់