ព្រះវិហារៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ឃាត់ខ្លួនពាក់ព័ន្ធករណីលួងលោម នឹងគំរាមរំលោភសេពសន្ថវៈកាលពីខែមេសា ឆ្នាំ២០១៩ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩នេះ ជនរងគ្រោះចំនួន ២នាក់រួមមាន៖១. ឈ.ស.ល អាយុ ១៩ឆ្នាំ មុខរបរកសិករ។ ២. ឈ.ស.ល អាយុ ១៦ឆ្នាំ មុខរបរកសិករ អ្នកទាំងពីរជាបងប្អូនបង្កើតនឹងគ្នា។
ចំណែកជនសង្ស័យឈ្មោះ ប៉ុយ វិទូ អាយុ ២៦ឆ្នាំ មុខរបរ កសិករ អ្នកទាំងអស់គ្នារស់នៅភូមិ-ឃុំស្រុក កើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕


មតិយោបល់