ព័ត៌មានជាតិ

លំនៅឋានប្រជាពលរដ្ឋ៥ ៣ខ្នង សាលារៀន១ខ្នង និងកុដិ ១ខ្នង នៅស្រុកថ្មពួក រងនូវការខូចខាតដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យៈយោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមឲ្យដឹងថាភ្លៀងកក់ខែមួយមេ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បង្កឲ្យលំឋានរបស់ប្រជាពលរដ្ឋចំនួន៥១ និងសាលារៀន ១ខ្នង កុដិព្រះសង្ឈ១ខ្នងបានរងនូវការខូចខាត ។ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅភូមិចំនួន៤ ក្នុងឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ៖ នៅវេលាម៉ោង៥និង៣០នាទីល្ងាចមិញនេះ មានភ្លៀងកក់ខែ លាយឡំមកជាមួយផ្គររន្ទះ និងខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលអោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំគោករមៀត និង២ភូមិនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានរងនូវការខូចខាតសរុបចំនួន៥១ខ្នង មានសាលារៀន១ និងនិងកុដិ១ខ្នង ។

ប្រភពដដែលបានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតលំនៅឋាន មាននៅឃុំគោករមៀត គឺភូមិតាម៉ាំង របើកដំបូលអស់ចំនួន៤១ខ្នង ក្នុងនោះធ្ងន់ធ្ងរ៤ខ្នង និងធ្លាក់ពីលើកំណល់១ខ្នង របើកដំបូលសាលារៀន១ខ្នង និងភូមិបឹងតាស្រី របើកដំបូលអស់ចំនួន៩ខ្នង ធ្ងន់៥ខ្នង កុដិ១ខ្នង ចំណែកឃុំបន្ទាយឆ្មារ ខូចខាតចំនួន៣ខ្នង គឺនៅភូមិដងរ៉ែក របើកដំបូលអស់ចំនួន២ខ្នងធ្ងន់ និងភូមិប្រាសាទត្បែងចំនួន១ខ្នងធ្ងន់ផងដែរ សរុបទាំងអស់ចំនួន៥៣ខ្នង ក្នុងនោះ ធ្ងន់១២ ធ្លាក់ពីលើកំណល់១ខ្នង និងសាលារៀន១ខ្នង កុដិ១ខ្នង៕

មតិយោបល់