បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពដោយសារអាការៈធ្ងន់ធ្ងរ បណ្តាលមកពីហូបមីឈ្លក់ស្ទះផ្លូវដង្ហើម ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៥និង២០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ទុន ស៊ីម៉ានុត អាយុ០៦ឆ្នាំ នៅភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាក្មេងពិការភាពតាំងពីកំណើត(ទន់ដៃ ជើង )ដើរមិនរួច ។ នៅមុនពេលកើតហេតុ បងស្រីបានឆុងមីឲ្យប្អូនៗ០៣នាក់ហូប ចែកគ្នាម្នាក់០១ចានទាំងក្មេងរងគ្រោះ ។ នៅពេលដែលកំពុងហូបស្រាប់តែក្មេងរងគ្រោះបានឈ្លក់មី មានអាការៈទន់.ក ដោយឃើញដូច្នោះ បងស្រីបានជួយរឹត និងនាំទៅមណ្ឌលសុខភាព ពេលទៅដល់មណ្ឌលសុខភាពគ្រូពេទ្យពិនិត្យនិងប្រាប់ថាកុមារារងគ្រោះបានដាច់ខ្សល់ស្លាប់បាត់ហើយ ។
ប្រភពដដែលបានបញ្ជាក់ថា តាមការពិនិត្យរបស់គ្រូពេទ្យឃើញមានសរសៃមីចូលក្នុងរន្ធច្រមុះ សង្ស័យខណៈពេលក្មេងប្រុសហូបមីឈ្លក់ចូលក្នុងផ្លូវដង្ហើម បណ្តាលស្ទះផ្លូវដង្ហើមស្លាប់ ម្យ៉ាងក្មេងរងគ្រោះ ជាមនុស្សពិការដើរមិនរួចនៅតែមួយកន្លែង ។ សពត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕
មតិយោបល់