ព័ត៌មានជាតិ

ព័ត៌មានបន្ថែម៖ ករណីឃាតកម្ម ខ្មាន់កាំភ្លើង បាញ់សម្លាប់នាយរងការិយាល័យ តាមពិតជនសង្ស័យ ជាមន្ត្រីប៉ូលលិសដូចគ្នា សង្ស័យស្នេហាត្រីកោណ

រតនគីរីៈ ករណីឃាតកម្មខ្មាន់កាំភ្លើង បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជនសង្ស័យ គឺជាមន្ត្រីប៉ូលិសដូចគ្នា ថែមទាំងជាមិត្តភក្ដិទៀត។

ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

មូលហេតុ៖ សង្ស័យរឿងស្នេហាត្រីកោណ។

ហេតុការណ៍នេះ នៅវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណីមន្ដ្រីនគរបាលម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់។

សូមបញ្ជាក់៖ ករណីនេះ សារព័ត៌មាន Post News មិនទាន់អាចរកប្រភព បញ្ជាក់ច្បាស់នៅទ្បើយទេ គ្រាន់តែលេចឮពាក្យខ្សឹបខ្សាវតែប៉ុណ្ណោះ៕

មតិយោបល់