ព័ត៌មានជាតិ

ឃាត់ជនបរទេស២នាក់ មករស់នៅកម្ពុជាគ្មានច្បាប់

សៀមរាប: ជនជាតិអង់គ្លេស២នាក់ បានលួចមកស្នាក់នៅខុសច្បាប់នៅក្នុងក្រុងសៀមរាប ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាល រកឃើញ នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ ប្រធានការិយាល័យ នគរបាលអន្តោប្រវេសន៍ បានឲ្យដឹងថា ជនបរទេស ដែលសមត្ថកិច្ចឃាត់ខ្លួន មាន៖១-ឈ្មោះ GaVin  Martin Patrick christopher gavin ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិអង់គ្លេសមុខរបរគ្មានកាន់លិខិតឆ្លងដែលលេខ៥២០០០៥១៤៦។ ២ឈ្មោះ Pauline ann Mirganភេទស្រីជនជាតិអង់គ្លេសមុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខ៧០៦០៦៣០៣៩។

លោកបានបន្ដថា នៅចំពោះមុខសមត្ថកិច្ច ជនបរទេសទាំងពីររូបនេះ បានសារភាពថា រូបគាត់ទាំង០២នាក់ ជាប្តីប្រពន្ធចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងកំឡុងចុងឆ្នាំ២០១៣ មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួន ដោយសារពួកគាត់ស្នាក់នៅដោយខុសច្បាប់ ហួសទិដ្ឋាការ ម្យ៉ាងវិញទៀត ពួកគាត់អត់មានមុខរបរ និងប្រាក់សម្រាប់បន្តទិដ្ឋាការ។

បច្ចុប្បន្នជនបរទេសទាំង០២នាក់ ស្ថិតនៅក្នុងការសាកសួររបស់កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់មណ្ឌលត្រៀម បណ្ដេញចេញ(ន៧)ប្រចាំព្រលានយន្តហោះអន្តរជាតិសៀមរាប របស់អគ្គនាយកដ្ឋានស៊ើបអង្កេតនៃការអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃចាត់ការតាមនីតិវិធីច្បាប់ជាបន្ត៕

មតិយោបល់