ព័ត៌មានជាតិ

លុចស៊ីស ស្លាកលេខភ្នំពេញ 2AG-3303 បុកម៉ូតូ ផ្ដាច់ជីវិតយុវជនម្នាក់

បន្ទាយមានជ័យ: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីព្រឹក មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិភ្នំតូចខាងត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

រថយន្តបង្កម៉ាកលុចស៊ីស ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3303 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តធំមិនផុត ក៏ជ្រុលទៅបុកម៉ូតូមួយពេញទំហឹង បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់មនុស្ស២នាក់ មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ ក្រោយកើតហេតុរត់បាត់ស្រមោល។

ជនរងគ្រោះ ជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខម៉ាស៊ីន ៥៣៦១០០០ គ្មានស្លាកលេខ ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ រឿង មករា ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មានរស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមដំណើរជាមួយឈ្មោះ លន់ ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ របួសធ្ងន់។

មូលហេតុ៖ រថយន្តឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចំណែក សពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះ ត្រូវរថយន្តសាមុយដឹក ទៅសង្រ្គោះនៅពេទ្យកម្ពុជាជប៉ុនមង្គលបូរី៕

មតិយោបល់