ព័ត៌មានជាតិ

West Ham នឹងប៉ះ Man City ខណៈដែល Chelsea នឹងប៉ះ Southampton នៅជុំទី៤ ពាន Carabao Cup

បរទេស៖ ក្រៅតែពីការប្រកួតរវាង West Ham ជាមួយនឹង Chelsea ហើយនោះក្រុម Arsenal និង Chelsea
ក៏នឹងត្រូវជួបជាមួយនឹងក្រុមនៅ Premier League ដូចគ្នាដែរក្នុងការប្រកួតពានរង្វាន់ Carabao Cupជុំទី៤។

Man City នឹងត្រូវប៉ះជាមួយនឹង West Ham នៅក្នុងការប្រកួតពានរង្វាន់នេះនៅជុំទី៤ក្រោយញញួរធំបានទំលាក់Man UTD យ៉ាងគួរឲ្យភ្ញាក់ផ្អើលហើយ Man City ទើបយកឈ្នះ Villa ទាំងប្រផិតប្រផោយដោយការទាត់បាលពិន័យ១១ម៉ែត្រដើម្បីកាត់សេចក្តី។

នៅជុំទី៤នេះផងដែរ Arsenal នឹងត្រូវជួប Leeds ខណ:ដែល Chelsea នឹងត្រូវជួប Southampton រីឯ Spurs នឹងត្រូវជួប Burnley ហើយ Leicester City នឹងត្រូវប្រកួតប៉ះ Brighton និងចុងក្រោយ Liverpool ត្រូវប្រកួតជាមួយនឹងPreston ៕

មតិយោបល់