ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ហូឡង់ Shell នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញបានរាយការណ៍ថា ប្រាក់ចំណេញនៅក្នុងត្រីមាសទី៣ នៃឆ្នាំ ២០១៣ មានការធ្លាក់ចុះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហូ បានចុះផ្សាយថា ក្រុមហ៊ុនប្រេងរបស់ហូឡង់មួយនេះ ទទួលបានប្រាក់ចំណូល ៤,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៣ បើធៀននឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខុសគ្នាជិតពាក់កណ្ដាល ដោយកាលពីឆ្នាំមុន មានចំនួន ៦,២ពាន់លានដុល្លារអាមេរិក។
តួលេខនៃការផលិត ប្រេង និងឧស្ម័ននៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៣ បានធ្លាក់ចុះមកនៅត្រឹម ២,៩ពាន់លានធុងក្នុងមួយថ្ងៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនឃើញថាធ្លាក់ចុះ២ភាគរយ។
នាយកប្រតិបត្តិក្រុមហ៊ុន លោក Peter Voser បានឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនកំពុងតែប្រឈមនឹងបញ្ហាមួយចំនួន ជាពិសេសគឺតម្រូវការបានធ្លាក់ចុះ ប៉ុន្តែយើងសង្ឈឹមថា នៅឆ្នាំក្រោយវានឹងល្អប្រសើរឡើង ព្រោះថាមានគម្រោងជាច្រើននឹងត្រូវអនុវត្តន៍នៅឆ្នាំ ២០១៤៕
មតិយោបល់