រតនគីរីៈ យោងតាមវីដេអូ ដែលសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជនសង្ស័យ បាននិយាយថា« បើខ្ញុំរត់ ខ្ញុំអត់មកហ្នឹងទេ វាយខ្នោះខ្ញុំទៅចឹង ចង់បាញ់សម្លាប់ខ្លួនឯងដែរ តែដោយសារអាណិតខ្លាចម៉ាក់គាត់យំ….» ហើយក៏មានបង្ហោះសារលើ Facebook លាហើយ ។
ជនសង្ស័យឈ្មោះ នួន មករា (ហៅក្រឹម) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅភូមិជ័យជំន: សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ជាមិត្តភក្ដិជនរងគ្រោះ) ។ ជនរងគ្រោះឈ្មោះ ផន ទុំ មានតួនាទីជា នាយរងការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។
ហេតុការណ៍នេះ នៅវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងហាងកាហ្វេមួយកន្លែង ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
មតិយោបល់