ព័ត៌មានជាតិ

ម្នាក់ប្រើកាំបិតចាក់ទៅលើបុរសគូរជម្លោះ ចំណែកម្នាក់ទៀតច្រានបុរសអ្នកកាន់កាំបិតដួលបោកក្បាលនឹងបេតុង នាំអោយរងរបួសដូចគ្នា

ព្រះសីហនុ:​ នៅរសៀល ថ្ងៃ៣ ខែតុលា ឆ្នាំ២០១៩នេះ តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា បុរស២នាក់មានជម្លោះដោយហឹង្សាវា យកាប់ចាក់គ្នា បណ្តាលឲ្យរងរបួសទាំងសងខាង នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុអ្នកទាំង២ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត រកដើមហេតុនៃជម្លោះនេះ។ ប្រភពដដែលបានបន្តទៀតថាបុរសម្នាក់ប្រើកាំបិតចាក់ទៅលើបុរសគូរជម្លោះ ហើយបុរសដែលត្រូវគេចាក់នោះក៍ច្រានបុរសអ្នកកាន់កាំបិតដួលបោកក្បាលនឹងបេតុង នាំឲ្យរងរបួសដូចគ្នា៕

 

មតិយោបល់