ព័ត៌មានជាតិ

ជំនាញកាច់កញ្ចក់រថយន្តគេពេលយប់ ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: មុខសញ្ញាកាច់កញ្ចក់រថយន្តនិងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេល យប់ត្រូវបានកម្លាំងសន្តិសុខបុរីពិភពថ្មីធ្វើការចាប់ខ្លួនបាន ខណ: ដែល ជននោះចូលទៅធ្វើសកម្មភាព នៅក្នុងបុរីខាងលើបន្ទាប់មកសន្តិសុខបាននាំ យកជននោះទៅប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅដើម្បធ្វើការសាកសួរនិកសាងសំណុំរឿងចាត់កាតាមច្បាប់។

ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោ២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើនោះឈ្មោះ អ៊ុ ម៉ៅ អាយុ២១ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅម្ដុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិអំពិលឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រោយពេលចាប់ខ្លួនក្រុមសន្តិសុខ បានដកហូតបានកាបូបមួយដែលនៅក្នុងនោះមានដែកកាប់ ទុលាវីស កន្រ្តៃកាតក្រចក ដែលជាឧបករណ៍សម្រាប់ធ្វើសកម្មភាព និងកញ្ចក់រថយន្តឡិចស៊ីសដែលធ្វើសកម្មភាពលួចកាច់បានមួយគូរ។

តាមប្រភពព័ត៌មានពីក្រុមសន្តិសុខបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្តេប ពណ៌សលាយខ្នៅ ពាក់ស្លាកលេខ ផ.7172 ភពចូលទៅក្នុងបុរីពិភពថ្មី បន្ទាប់មកបានបិតភ្លើងម៉ូតូមួយសន្ទុះក្រោយមកជិះចេញមកក្រៅវិញហើយក្រោយមកទៀតបានជិះម៉ូតូចូលម្តងទៀតដោយមានការសង្ស័យក្រុមសន្តិសុខបានឃាត់ខ្លួនហើយឆែកមើលក្នុងកាបូបក៏ឃើញកញ្ចក់រថយន្តម៉ាកឡិចស៊ីស១គូរខណ: នោះក្រុមសន្តិសុខក៏បានស្វែងរកម្ចាស់កញ្ចក់រថយន្តខាងលើពេលស្វែងរកម្ចាស់ឃើញដឹងថាជនសង្ស័យលួចក្នុងបុរីនោះមែនរហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ទើបនាំជនសង្ស័យទៅប្រគល់ឲ្យនគរបានប៉ុស្ដិ៍ចោមចៅដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕

//youtu.be/1HY5hlmMuvk

មតិយោបល់