ព័ត៌មានជាតិ

ក្មេងប្រុស៣នាក់ ជិះម៉ូតូឆ្លងផ្លូវបុករថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៣និង៤០នាទី ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៨៦-៨៧ ក្នុងភូមិឬស្សីស្រុក ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ (ក្នុងទិសដៅបញ្ច្រាសទិសគ្នា)។

ម៉ូតូមួយគ្រឿងម៉ាក ហុងដាគុបជ្រុង C50 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ តាកែវ 1R-3811 បើកបរដោយឈ្មោះ ប៉ូវ យ៉ាន ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងឈើទាល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មានឌុបអ្នករួមដំណើរចំនួន០២នាក់ពីក្រោយ៖ទី០១.ឈ្មោះ សឿន សុង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស នៅភូមិទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) និងទី០២.ឈ្មោះ បេន ពន្លក ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស នៅភូមិទឹកថ្លា ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ដែលបើកបរមកពីទិសខាងលិច លុះបើកបរមកដល់ចំណុចខាងលើក៏បានបត់ឆ្លងផ្លូវទៅទិសខាងជើង នៅពេលកំពុងបត់ក៏បានបុកគ្នាជាមួយរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកាមរីហើម ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2B-4999 បើកបរដោយឈ្មោះ ម៉ម វីរ: ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនគរបាល នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (គ្មានរបួស) មានអ្នករួមដំណើរក្នុងរថយន្តចំនួនបីនាក់៖ ទី០១.ឈ្មោះ វ៉ាន់ ចន្ធា ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរមេផ្ទះ នៅអាស័យដ្ឋានជាមួយគ្នា (គ្មានរបួស) ត្រូវជាប្រពន្ធ ,ទី០២.ឈ្មោះ ម៉ម មារតី ភេទស្រី អាយុ ១០ឆ្នាំ មុខរបរសិស្ស នៅអាស័យដ្ឋានជាមួយគ្នា (គ្មានរបួស) ត្រូវជាកូន និងទី០៣.ឈ្មោះ ម៉ម សុខាវណ្ណារី ភេទស្រី អាយុ ២ឆ្នាំ មុខរបរក្នុងបន្ទុក នៅអាស័យដ្ឋានជាមួយគ្នា (គ្មានរបួស) ត្រូវជាកូន ដែលបើកបរមកពីទិសខាងកើត ជនរងគ្រោះខាងម៉ូតូត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងរថយន្តនិងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕

មតិយោបល់