ព័ត៌មានជាតិ

លោក ត្រាំ៖ កិច្ចចរចាជាមួយកូរ៉េខាងជើង នឹងដំណើរការទៅមុខ ទោះបីជាមានការបាញ់សាកល្បងមីស៊ីលក៏ដោយ

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ទោះបីជាមានការសាកល្បងមីស៊ីលបាលីស្ទិក ក៏ដោយតែកិច្ចចរចានុយក្លេអ៊ែរ ដែលបានគ្រោងទុក ជាមួយក្រុងព្យុងយ៉ាង នឹងបន្តដំណើរការទៅមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅឯសេតវិមាន ជុំវិញប្រតិកម្ម ជាសាធារណៈលើកដំបូងរបស់លោក ចំពោះការអះអាងរបស់កូរ៉េខាងជើងថា «ពួកគេចង់ឲ្យមានជំនួប ហើយយើង នឹងពិភាក្សាជាមួយពួកគេ ជំហានដំបូង ទាក់ទងជាមួយការសាកល្បងមីស៊ីល ដែលបានបាញ់ចេញពីនាវាមុជទឹក»។

ក្រុមអ្នកវិភាគបាននិយាយថា សមត្ថភាពតេស្តថ្មីនេះ ប្រសិនបើត្រូវបានបញ្ជាក់ អាចនិយាយបានថា វាជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញកម្មវិធីអាវុធ របស់ក្រុងព្យុងយ៉ាង៕

មតិយោបល់