ព្រះវិហាៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ ត្រង់ចំណុចផ្លូវទី២ ស្ថិតភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ ពូយ វិទូ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ/ឃុំខាងលើ។ ជនរងគ្រោះ ឈ្មោះ ឈ.ស អាយុ ១៧ឆ្នាំ ភេទស្រី មានទីលំនៅខេត្តព្រះវិហារ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់