ផ្ទះ ព័ត៌មានជាតិ សង្ស័យងងុយដេក...

សង្ស័យងងុយដេក! លោកចៅសង្កាត់ជើងឯក បើកលុចស៊ីស RX330 ស្លាកលេខភ្នំពេញ 2AJ 0989 បុកម៉ូតូខ្ទាតម្ចាស់ចូលគុម្ពស្មៅរងរបួសធ្ងន់

0

ភ្នំពេញ: នៅវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ ជិះម៉ូតូសុខៗ ត្រូវរថយន្តរបស់លោកចៅសង្កាត់ជើងឯក បុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់។

មូលហេតុ៖ សង្ស័យងងុយដេក។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីសRX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ 0989 ធ្វើដំណើរពីជើងទៅត្បូង បម្រុងឆ្លងផ្លូវបានជ្រុលចង្កូតទៅបុកអ្នកជិះម៉ូតូ បណ្តាលឲ្យខ្ទាតចូលគុម្ពស្មៅរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ រថយន្តបង្កខាងលើ ត្រូវបានគេអះអាងថា ជា របស់លោកចៅសង្កាត់ជើងឯក៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.