ភ្នំពេញៈ ស្ត្រីចំណាស់ម្នាក់ ខណៈដែលដែលធ្វើដំណើរវិលត្រឡប់មកពីទិញកាតទូរស័ព្ទ សម្រាប់លក់បន្តវិញ ត្រូវបានក្រុមចោរក្មេងស្ទាវ អាយុសុទ្ធតែក្រោម ១៨ឆ្នាំ មកធ្វើសកម្មភាពឆក់យកកាបូបវ៉ាត់ចង្កេះ បានសម្រេចដកទាំងកូនសោរម៉ូតូគប់ចោល ហើយនាំគ្នាជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសម្តេចជា ស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូ ស្មាស់ វិលត្រឡប់មកពីទិញកាត ទូរស័ព្ទ សម្រាប់លក់បន្ត ដោយធ្វើដំណើរតាមផ្លូវ សម្តេចជា ស៊ីម ពីកើតទៅលិច ដល់ចំណុចខាងលើ ស្រាប់តែចោរក្មេងស្ទាវ ២នាក់ជិះ ម៉ូតូអាយខន តាមពីក្រោយ ឆក់យកកាបូបលុយ វ៉ាត់ចង្កេះ បានសម្រេចហើយ ស្រែកចោរៗ ត្រូវបានជនសង្ស័យ ក្មេងស្ទាវម្នាក់ទៀត ជិះម៉ូតូ ម៉ាក Beat មកចាប់ដកកូនសោរម៉ូតូ គប់គ្រវាត់ចោល ហើយបើករត់គេចទៅបាត់ដែរ ។ ស្ត្រីរងគ្រោះ បន្តទៀតថា ចោរក្មេងស្ទាវ សុទ្ធតែអាយុក្រោម១៨ឆ្នាំ មកធ្វើសកម្មភាព ហើយក្នុងកាបូបលុយ មានលុយខ្មែរ មួយចំនួន ដែលគាត់លក់ដូរតាំងពីព្រឹកមក លុយដុល្លា៥០ដុល្លា ទូរស័ព្ទI phone មួយគ្រឿង អត្តសញ្ញាណប័ណ ឯកសារមួយចំនួនទៀត ។ ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញាចោរក្មេងខាងលើ ៕
មតិយោបល់