សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ០៦ និង០០នាទីព្រឹក នៅចំណុចផ្ទះស្នាក់នៅ ភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានករណីជនបរទេសម្នាក់ បានដេកស្លាប់ក្នុងផ្ទះ។
ជនរងគ្រោះឈ្មោះ SHIN IN CHUL ភេទ ប្រុស កើតថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៣៦ ជនជាតិ កូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M២៦៥៨៧១៩៦ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ផ្ទះរបស់មិត្តស្រី ឈ្មោះ ហូម សាវិន ជនជាតិ ខ្មែរ)។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ៖ជនរងគ្រោះ ស្លាប់ដោយសារ សំពាធឈាមឡើងខ្ពស់។
ក្រោយពិនិត្យស្រាវជ្រាវ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់ សាកសពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់